តើកូរ៉ូណាគឺជាអ្វីហើយតើខ្ញុំអាចធ្វើអ្វីបានចំពោះ​វា?

កូរ៉ូណា​វីរុស ឬ​មេរោគកូរ៉ូណា​គឺជា​មេរោគ​អតិសុខុមប្រាណ (តូច​ខ្លាំង​រហូតដល់​មិន​អាច​មើលឃើញ​ដោយ​ភ្នែក​ទទេ​បាន) ដែល​អាច​ឆ្លង​រាលដាល និង​បង្ក​ជា​ជំងឺ​ដល់​មនុស្ស​ម្នាបាន។ មេរោគ​កូរ៉ូណា​បង្ក​ឲ្យ​មាន​អាការៈរោគ​នានា​ដូច​គ្នា​នឹង​ជំងឺ​ផ្ដាសាយធំ​ដែល​មាន​ប្រភេទ​ដូចជា ក្អកស្ងួត, ថប់ៗដង្ហើម, ក្ដៅខ្លួន, និង​ឈឺខ្លួន។ ភាគច្រើន មេរោគ​កូរ៉ូណា​បង្ក​ផលប៉ះពាល់​ដល់​ប្រព័ន្ធ​ផ្លូវដង្ហើម។ វា​អាច​បង្ក​ឲ្យ​មាន​ជំងឺរលាកសួត (ការបង្ករោគ​សួត​ធ្ងន់ធ្ងរ) ហើយ​ស្ថិត​ក្នុង​ករណី​ធ្ងន់ធ្ងរ ​អាច​បណ្ដាល​ឲ្យ​ស្លាប់បាន នៅខណៈពេល​នៃ​ការឆ្លង​មេរោគ​ភាគច្រើន​បំផុត​មិន​កំពុង​ស្ថិត​ក្នុង​សភាព​គ្រោះថ្នាក់។

នរណាក៏​អាចឆ្លង​​កូរ៉ូណាដែរ។ មនុស្ស​ចាស់ និង​មនុស្ស​ដែល​កំពុង​មាន​ជំងឺ​ផ្សេងៗ​ទៀត​រួចហើយ (ឧទាហរណ៍ ជំងឺ​ផ្លូវដង្ហើម, ជំងឺ​មហារីក ឬ​ជំងឺ​ទឹកនោមផ្អែម) មាន​ហានិភ័យ​ខ្ពស់ជាងគេ​ចំពោះផលវិបាក​នៃ​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ។

មេរោគ​កូរ៉ូណា​ឆ្លងរាលដាល​ពី​មនុស្ស​ដែល​ឆ្លង​ហើយ​ម្នាក់​តាម​តំណក់​តូចៗ​នៃ​សារធាតុរាវ​ដែល​បាន​ខ្ទាត ឬ​ជះ​ចេញ​មក នៅពេល​ដែល​មនុស្ស​ដកដង្ហើម, ក្អក,ឬ​កណ្ដាស់​ទៅ​ចំ​មនុស្ស, ផ្ទៃ​វត្ថុ​នានា, ឬ​លើ​ចំណី​អាហារ។ វាចូលរាងកាយតាមរយៈមាត់ ច្រមុះ និងភ្នែក។ ពេលចូល​ដល់ក្នុងខ្លួនហើយ ​វាចាប់ផ្តើមបំបែកខ្លួន​ ហើយ​​រាលដាល​ដល់​ផ្នែកផ្សេងៗ។ មេរោគកូរ៉ូណាអាចរស់នៅក្នុងរាងកាយបានរហូតដល់ 14 ថ្ងៃ មុនពេលរោគសញ្ញា​លេច​ចេញមកខាង​ក្រៅ។ ដូច្នេះ មនុស្ស​អាច​មាន​ផ្ទុក​មេរោគ​កូរ៉ូណា ហើយ​មិន​អាច​ដឹង​ថា​មាន​វា រួច​ចម្លង​មេរោគ​ទៅ​កាន់​អ្នក​ផ្សេងៗ​ទៀត​បាន។

កូរ៉ូណា​មិន​ត្រូវបានសម្លាប់​ដោយថ្នាំអង់ទីប៊ីយោទិច​ឬឱសថបុរាណឡើយ។ យើង​អាចការពារខ្លួនពី​កូរ៉ូណា​​ដោយការ​ជៀសវាង​មិនឱ្យ​ប៉ះ​វា​និង​ការលាង​ដៃញឹក​ញាប់។

ដើម្បីបងា្ករការឆ្លង សូមលាងដៃរបស់អ្នកជាមួយសាប៊ូនិងទឹក។ ធ្វើដូច្នេះសូម្បីតែ​ដៃអ្នក​មើលទៅមិន​មានកខ្វក់ក៏ដោយ។ លាងសម្អាតយ៉ាងហ្មត់ចត់នៅក្រោមទឹកដែលកំពុងរត់រយៈពេល 20 វិនាទី​ជាមួយ​សាប៊ូ ដោយត្រូវ​ប្រាកដថាបាន​ដុស​ក្រចកដៃ និង​ខ្នង​​ដៃទាំងមូល​ និង​កដៃ​ផង​ដែរ។ ការលាងដៃរបស់អ្នកជាមួយសាប៊ូនិងទឹក​សម្លាប់មេរោគ​ដែលអាច​មាននៅលើ​ដៃរបស់​អ្នក។ ត្រូវលាងដៃ​ជានិច្ចមុនពេល ក្នុង​អំឡុងពេល​និងក្រោយពេលអ្នករៀបចំអាហារ​ បន្ទាប់ពីប្រើបង្គន់ មុនពេលបរិភោគ​ នៅពេលថែទាំអ្នកឈឺ បន្ទាប់ពីបាន​ចាត់ចែង​​​សត្វឬ​កាកសំណល់​សត្វ ហើយបន្ទាប់ពីអ្នកក្អក កណ្តាស់ ឬញើសសំបោរ​របស់អ្នក។

ជៀសវាងការប៉ះភ្នែក ច្រមុះនិងមាត់របស់អ្នកដោយមិនលាងដៃជាមុន។ ដៃប៉ះលើផ្ទៃវត្ថុ​​ជាច្រើន ហើយអាចជាប់​មេរោគមក​ជាមួយ​។ នៅពេលដែលកខ្វក់ហើយ ដៃអាចផ្ទេរវីរុសទៅភ្នែក ច្រមុះឬមាត់របស់អ្នក។ ពីទីនោះ វីរុសអាចចូលក្នុងខ្លួនរបស់​អ្នកហើយអាចធ្វើឱ្យអ្នកឈឺ។

ជាការ​សារៈសំខាន់ខ្លាំង​ណាស់ក្នុង​ការជៀស​វាងការ​ទាក់ទង​ជិតស្និទ្ធ​ជាមួយ​អ្នក​ដែល​គ្រុនក្តៅ ក្អក​ឬមាន​រោគសញ្ញាផ្លូវដង្ហើមផ្សេងទៀត។ នៅពេលក្អក ឬកណ្តាស់ អ្នកត្រូវបិទមាត់​និង​ច្រមុះរបស់អ្នក​ដោយ​ប្រើកែង​ដៃបត់​ ឬជាមួយក្រដាស់អនាម័យ​។ បន្ទាប់មកបោះចោលក្រដាស់អាម័យ​​ដែលបានប្រើហើយ​​ភ្លាមៗ។ កុំស្តោះទឹកមាត់នៅទីសាធារណៈ។

រក្សាចម្ងាយយ៉ាងតិច 1 ម៉ែត្រ (3 ហ្វីត) រវាងខ្លួនអ្នកនិងអ្នកដែលក្អកឬកណ្តាស់។ ជៀសវាងការទាក់ទងជិតស្និទ្ធជាមួយអ្នកដែលក្តៅខ្លួននិងក្អក។

ប្រសិនបើអ្នកត្រូវការថែរក្សាអ្នកដែលមានជំងឺ​​គ្រុនក្តៅ ក្អក និងពិបាក​ដកដង្ហើម កុំភ្លេចពាក់ម៉ាស់​ការពារ ​ឬម៉ាស់​ក្រណាត់​ហើយ​ជាពិសេស​ត្រូវ​អនុវត្តក្បួន​​​អនាម័យដៃ។

ដើម្បីបងា្ករកូរ៉ូណា ការជៀ​សវាងការប៉ះពាល់រាងកាយជាមួយអ្នកដទៃជា​វិធីមានសុវត្ថិភាពបំផុត។ កូរ៉ូណានិងវីរុសដទៃទៀតអាចឆ្លងបាន​​ដោយ​ការចាប់ដៃ ហើយ​ក្រោយ​មក​ប៉ះភ្នែក ច្រមុះ និងមាត់។ ដូច្នេះពេលជួបអ្នកដទៃ កុំសួរសុខទុក្ខគេដោយ​ការចាប់ដៃ ឱបឬថើប។ សួរសុខទុក្ខអ្នកដ៏ទៃ​​ដោយ​​ការគ្រវីដៃ ការងក់ក្បាល ឬការអោនគោរពជំនួសវិញ។ ប្រសិនបើអ្នកគិតថាមាន​កូរ៉ូណានៅក្នុងតំបន់​របស់​អ្នក ​សូម​ស្នាក់​នៅនៅ​ផ្ទះដើម្បី​ជៀស​វាងការទាក់ទង​ជាមួយ​អ្នកដទៃ។

នៅផ្ទះ ប្រសិនបើអ្នកចាប់ផ្តើមមានអារម្មណ៍មិនស្រួល សូម្បីតែមាន​រោគ​សញ្ញា​ស្រាល​ដូច​ជា​ឈឺក្បាល​និង​ហៀរ​សំបោរ​បន្តិច​បន្តួច​ រហូត​ដល់​អ្នក​បាន​ជាសះ​ស្បើយ។​ ប្រសិនបើអ្នកកណ្តាស់ ក្អកស្ងួតក្អក ពិបាកដកដង្ហើម​និង​គ្រុនក្តៅ សូមស្វែងរក​ជំនួយ​ផ្នែក​វេជ្ជសាស្ត្រឱ្យ​បាន​ឆាប់ព្រោះ​វាអាច​បណ្តាល​មក​ពីការ​ឆ្លងមេ​រោគ​ផ្លូវដង្ហើម ឬស្ថា​ន​ភាពធ្ងន់ធ្ងរផ្សេងទៀត។

​ជំនឿមិន​ត្រឹមត្រូវ​និងពាក្យ​ចចាម​អារាម​អំពីកូរ៉ូណា​អាចមាន​គ្រោះថ្នាក់​ខ្លាំង ហើយថែម​ទាំង​សម្លាប់មនុស្សទៀតផង។ ឧទាហរណ៍ដូចជា​​សារធាតុ​ដែលផឹក​ចូល​ដូច​ជាទឹក​ថ្នាំ​ ឬ​អាល់កុល​នឹងបង្កគ្រោះ​ថ្នាក់​ដល់​អ្នក ជំនួសឱ្យការការពារជំងឺកូរ៉ូណា។ សូម្បីតែព័ត៌មាន​ដែលអ្នក​ទទួលពី​មិត្តភក្តិ​ឬសាច់ញាតិ​ជិតស្និទ្ធក៏​មិនត្រឹម​ត្រូវ ឬ​គ្រោះថ្នាក់ផង​​ដែរ។ ធ្វើតាមការណែនាំអំពី​សុខភាព​សាធារណៈ​ត្រឹមត្រូវ​ពីអាជ្ញាធរ​សុខភាព​មូលដ្ឋាន​របស់អ្នក​ប៉ុណ្ណោះ។

អ្នកអាចជួយប្រយុទ្ធប្រឆាំងនឹងកូរ៉ូណាបាន​​ដោយការ​ផ្សព្វផ្សាយសារនេះ។ សូមចែករំលែកវាជាមួយមិត្តភក្តិ និងក្រុមគ្រួសាររបស់​អ្នក​ដោយ​ប្រើសេវា​កម្មផ្ញើសារ​ដូច​ជា WhatsApp ។

ព័ត៌មាននេះត្រូវបានផ្តល់ជូនដោយ Audiopedia ដែលជាគម្រោង​សកល​ដើម្បីផ្តល់​ចំណេះដឹងសុខភាពជា​ទម្រង់សម្លេង​។ ស្វែងយល់បន្ថែមអំពី www.audiopedia.org